ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌចំការមន ចុះបង្ក្រាប​បន​ល្បែងស៊ីសង ទាំង​កណ្ដាល​អា​ធ្រា​ត្រ​

71

 

​ភ្នំពេញ​៖​លោក​ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដោយបាន​ចុះទៅ​បង្ក្រាប​ល្បែងស៊ីសង​មួយកន្លែង​ដែលមាន​យីហោ មជ្ឈមណ្ឌល​ពិភព​កំសាន្ត​ឃូ​ល​រី​មិច ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​កាលពី​យប់​រំលង​អាត្រា​ធ​ឈានចូល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ នេះ​។​

លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​មានមតិ​លើកឡើងថា​រាល់​បន​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ​អោយតែ​ព្រហើន​ហ៊ាន​បើក​លេងល្បែង​សុ​ី​សង​ហើយ​ខាង​អាជ្ញាធរ​ចុះ​ស្រាវជ្រាវ​ឃើញ​គឺ​ដាក់​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​នោះ​ភ្លាម​តួរ​យ៉ាងដូច​កន្លែង​យីហោ មជ្ឈមណ្ឌល​ពិភព​កំសាន្ត​ឃូ​ល​រី​មិច ដែល​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​អីចឹង​ដឹង​ភ្លាម​ចុះបង្ក្រាប​ភ្លាម​។​

អាជ្ញាធរ​ចំការមន​បានសម្រេច​បិទ​ទីតាំង​អាជីវកម្ម​ខាងលើ​ទាំងស្រុង ដោយ​មនុស្ស​នៅក្នុង​ទីតាំង​ខាងលើ បានប្រគល់​ទៅអោយ​អធិការនគរបាល​ខណ្ឌ​ចំការមន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​សម្ភារ​នៅក្នុង​រួមមាន ទូរ​ហ្គេម​បាញ់​ត្រី ចំនួន ១២​គ្រឿង និង​ទូរ​ហ្គេម​តុក្កតា​មួយចំនួន ហើយ​ទីតាំង​ខាងលើនេះ ក្រុមការងារ​ចាក់សោរ​ឃ្លុំបេ​ទីតាំង មិនអោយ​មាន​មនុស្ស​ចេញចូល​នោះទេ​។​
​ដោយ​ទីតាំង​ខាងលើនេះ ពុំមាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​មិនបាន​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍​នាពេល​បច្ចុប្បន្ន​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខណ្ឌចំការមន សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​តាម​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល និង​ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាមួយ​សាប៊ូ ជែ​ល កម្ចាត់​មេរោគ និង​ទឹក​អាល់កុល​ជាដើម ដើម្បី​ចូលរួម​ទាំងអស់គ្នា ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​ដោយ​៖​សុវណ្ណ​ភូមិ​

អត្ថបទដែលជាប់ទាក់ទង