ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាល Open Water Swimming ទទួលបានលទ្ធផលល្អ

203

 

​ភ្នំពេញ៖វគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាន វិញ្ញាសាហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” នៅអាងហែលទឹក នៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាម បានបញ្ចប់ហើយ ដោយទទួលបានលទ្ធផលល្អ​វគ្គនេះមានសិក្ខាកាមចំនួន១៦នាក់ មាននារី ក្នុងនោះខេត្តកំពងចាម៥នាក់ ខេត្តត្បូងឃ្មុំ៥នាក់ រាជធានីភ្នំពេញ៥នាក់ និងខេត្តពោធិ៍សាត់។ វគ្គនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរខេត្តកំពង់ចាម ។ វគ្គនេះបើកឡើងក្រោមគម្រោងថវិកា ឆ្នាំ២០១៨ របស់ក្រសួងអប់រំយុវជន និង កីឡា ។ វគ្គនេះចាប់ផ្ដើមពីថ្ងៃទី១៣ ហើយបានបញ្ចប់នៅថ្ងៃទី១៦មិថុនា ។

​លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានបញ្ជាក់ថា នេះជាវគ្គដំបូងហើយរបស់ សហព័ន្ធខ្មែរកីឡាហែលទឹក។ សូមបញ្ជាក់ថា វិញ្ញាសាហែលទឹក ចម្ងាយឆ្ងាយ“Open Water Swimming”នេះសហព័ន្ធទើបតែបើកជាលើកដំបូងប៉ុណ្ណោះ ហើយជាវគ្គមូលដ្ឋានប៉ុណ្ណោះ ។ ​វគ្គនេះសិក្សាលម្អិត ទៅលើទ្រឹស្ដីជាមូលដ្ឋាន និង វិធីសាស្រ្តក្នុងការបង្ហាត់ ចិត្តសាស្រ្តក្នុងការបង្ហាត់វិធីធ្វើឲ្យសិស្សរីករាយ ក្នុងការហ្វឹកហាត់ សិក្សាពីការកំដៅសាច់ដុំ មុនការប្រកួត និងការសម្រួលសរសៃ បន្ទាប់ពីការប្រកួតបានបញ្ចប់ ។

​វិញ្ញាសានេះ មានដាក់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយនេះ ជាការត្រៀមខ្លួនមួយ របស់សហព័ន្ធខ្លែរកីឡាហែលទឹក ដើម្បីរង់ចាំការមកដល់ នៃឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

​បើតាមការឲ្យដឹងបន្ថែមនោះថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល ហែលទឹកចម្ងាយឆ្ងាយ Open Water Swimming” នេះ ទៅសហព័ន្ធត្រៀម នឹងបើកវគ្គបណ្ដុះបណ្ដាល វិញ្ញាសាលេងបាល់ក្នុងទឹក (Water Polo)ទៀតផង ។លោកគីរីបញ្ជាក់ថា ការបណ្ដុះបណ្ដាលវិញ្ញាសាបាល់ទឹកនេះ គឹត្រូវការបង្រៀន ដោយគ្រូបរទេស ព្រោះក្រៅពីយល់ដឹងពីបច្ចេកទេសនោះ ក៏ត្រូវដឹងពីបទបញ្ជាប្រកួត និង ច្បាប់ប្រកួតទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង