អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយដល់ ប្រជាជនក្រីក្រ៨គ្រួសារសរុបសមាជិតគ្រួសារ១៩នាក់
ភ្នំពេញ៖លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២២ខែមិនានេះថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញឃួង ស្រេង ហើយរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអានអភិបាលខណ្ឌបឹងកេងកងដោយ បានចុះសាកសួរសុខទុក្ខចែកអំណោយរជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន០៨ គ្គ្រួសារ ស្មើរនឹង១៩នាក់ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ រស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១។
អំណោយដែលទទួលបានដោយក្នុង ០១គ្រួសារៗទទួលបានអង្ករ ចំនួន ០១ប៉ាវ ស្មើនឹង ២៥គីឡូក្រាមមី ចំនួន ០១កេស,ទឹកត្រី ចំនួន ០១យួរ,ទឹកស៊ីអ៉ីវ ចំនួន ០១យួរ,ប្រេងឆា ដកធំមួយដប,ត្រីខ មួយឡូ,ម៉ាស ចំនួន ១០ ជេលមួយដប អាល់កុល ៥កានតូចទឹកបរិសុទ្ធ ចំនួន ០១កេសផងដែរ។
ខណៈពេលចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាជនក្រីក្រដែលកំពង់ធ្វើចត្តាឡីស័កនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយស្នើដល់បងប្អូនបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះជៀសវាងការចាប់ដៃសូមលើកដៃសំពះ៕ដោយសុវណ្ណភូមិ