មនុស្សជាង១ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចេញពីគ្រោះទឹកជំនន់នៅទីក្រុងស៊ីដនី
អូស្ត្រាលី៖ នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋ ១៨.០០០នាក់ត្រូវបានក្រុមអាជ្ញាធរ បញ្ជាឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលគ្រោះទឹកជំនន់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាន់តែធ្ងន់ធ្ងរទៅ។ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅតាមតំបន់ជាច្រើនក្នុងរដ្ឋញូវសោតវែលស៍ បណ្ដាលឲ្យទឹកទន្លេ និងអាងស្តុបទឹកប្រៀបច្រាំង ធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង។