ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស បន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

64

ភ្នំពេញ៖ ម៉ាសចំនួន១០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

   ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

   លោកកើត ឆែ អភិបាលរងរាជធានី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីគណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហ្គោលដិនថោន បាត់ដំបង ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន១០ម៉ឺនម៉ាសជូនរដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩។

លោកបន្តថា កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ លើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី គេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

   ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះនភ័យ នៃការរាតត្បាតពីមេរោគកូវីដ១៩ (Covid-19)នេះ៕

 

អត្ថបទដែលជាប់ទាក់ទង