ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមន៍ ខ្មែរ​-​វៀតណាម ប្រចាំ​កម្ពុជា ឧបត្ថម្ភ​ខោអាវ​វេជ្ជ សាស្ត្រ អាល់កុល និង​ម៉ាស់ ដល់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ

49

 

ភ្នំពេញៈ ស្រប​ពេលដែល​ជំងឺ កូ​វីដ​-១៩ កំពុងតែ​គំរាមកំហែង​សុខភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សប្បុរសជន​ជាច្រើន​បាន​ឧបត្ថម្ភ​ជា​សម្ភារៈ និង ថវិការ​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​បង្ការ ការពារ ទប់ស្កាត់ ជំងឺ កូ​វីដ​-១៩ កុំអោយ​រីក​រាលដាល​ចូល​សហគមន​។​

ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ ទប់ស្កាត់ ជំងឺ កូ​វីដ​-១៩ នៅវេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ សមាគមន៍ ខ្មែរ​-​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​នាំយក​ម៉ាស់ ជែ​ល អាល់កុល និង ខោអាវ​វេជ្ជសាស្ត្រ ផ្តល់ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងទិសដៅ បង្ការ ការពារ ទប់ស្កាត់ ជំងឺ កូ​វីដ​-១៩ ដែល​កំពុងតែ​យាយី​សុខភាព ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ ។​

លោក​ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលាខណ្ឌ តំណាង​លោក​អភិបាលខណ្ឌ ដែល​អញ្ជើញ​ចូលរួម​ទទួល​សម្ភារៈ​របស់​សប្បុ​រស​ជន បាន​សម្តែង​នូវ​ការស្វាគមន៍​និង​ថ្លែង​អំណរ គុណ​ដល់​សមាគមន៍ ខ្មែរ​-​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់ បង្ការ ការពារ ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ។ ក្នុងនោះ​ខោអាវ​វេជ្ជសាស្ត្រ​ចែកជូន​ទៅ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ដោយឡែក​ម៉ាស់ ជែ​ល និង​អាល់កុល ចែកជូន​ទៅតាម​សង្កាត់ សាលារៀន មណ្ឌល​សុខភាព និង​សហគមន៍ ៕​

អត្ថបទដែលជាប់ទាក់ទង