ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី សំណូមពរ​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចហើយ​ក្ដី ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​

46

 

​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​រួចហើយ​ក្ដី​ក៏ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ពិសេស​គឺ​អនុវត្ត​ការ ៣​កុំ​និង​៣​ការពារ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ។​

​ការណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣​មីនាឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ចាក់​សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​៧​មករា​និង​មណ្ឌល​សុខភាព​ព្រែក​ឯង​ក្នុង​ខណ្ឌ​ច្បារអំពៅ ខណៈដែល​ក្រុមការងារ​និង​ក្រុមគ្រូពេទ្យ​កំពុង​ចាក់​វ៉ាក់សាំង ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​មនុស្ស​ចាស់​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ ចេញពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​នៅបាន​អភិវឌ្ឍ​ប្រទេសមួយ​នេះ ឲ្យ​មានការ​រីកចម្រើន​រហូត​មកដល់​ពេលបច្ចុប្បន្ន ។

​បន្ថែម​ពីលើ​នេះ​ទៀត​ខណៈដែល​ប្រទេស​កម្ពុជា​យើង​បាននិងកំពុង​រីក​រាល​ដាល​នូវ​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​រក​វ៉ាក់សាំង មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថែមទៀត​។​

​លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា​៖ ពិតណាស់ថា​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​បងប្អូន​ត្រូវតែ​បន្ត​ការពារ​ខ្លួនឯង​ពី​ជំងឺ​នេះ​បន្តទៀត ពោលគឺ​ត្រូវអនុវត្ត​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល ពិសេស​គឺ​ការអនុវត្ត​៣​កុំ​និង​៣​ការពារ ។​លោក​បន្តថា​៖ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​មនុស្ស ដែលមាន​អាយុ​៦០​ឆ្នាំ​ឡើង​នេះ ត្រូវធ្វើឡើង​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​យុទ្ធនាការ ចាប់ពី​ថ្ងៃទី​២៣​ខែ មិនា​នេះ​តទៅ ជាមួយនិង​ទីតាំង​ចំនួន​២០ ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក​ហើយ​មាន​បញ្ហា​ជីវភាព​ខ្វះខាត បងប្អូន​អាចធ្វើ​ទំនាក់ទំនង​មក​អាជ្ញាធរ​មូលដ្ឋាន នោះអាជ្ញាធរ​នឹង​ចុះជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ​ជូន​បងប្អូន​ភ្លាម​។​

​គួរ​បញ្ជាក់ថា​៖ ក្រោយពី​សួរ​សុខ ទុក្ខ​និង​ផ្តាំផ្ញើរ​ប្រជាពលរដ្ឋ​ដែល​កំពុង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​រួចហើយ លោក​ឃួ​ង ស្រេង ក៏បាន​បន្ត​ដឹកនាំ​មន្ត្រី​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​បន្តទៀត​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង