តារាស្រី២រូប ចេញមុខប្រតិកម្ម ក្រោយលោកស្រីដេត ម៉ាលីណា បញ្ជាក់លេខស្រី នៅក្នុងទូរសព្ទ័អតីតស្វាមី
ភ្នំពេញ៖ ថ្ងៃនេះ លោកស្រី ដេត ម៉ាលីណា បានចេញមុខមកបង្ហោះសារពាក់ព័ន្ធពីអតីតស្វាមីគឺលោក ឌួង ឆាយ សារជាថ្មីធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្នុងនោះត្រង់ចំនុចមួយ លោកស្រីបានឲ្យដឹងថា អតីតស្វាមី បានមានទំនាក់ទំនងជាមួយស្រីជាច្រើន នាក់ ដែលមានទាំងកាមេរ៉ាវីដេអូ ព្រមទាំងបានបង្ហោះ លេខទូរស័ព្ទមនុស្សស្រីជាច្រើន ដែលនាងបានលួចថតពីក្នុងទូរស័ព្ទអតីតស្វាមីមកបង្ហោះ ។
បន្ទាប់ពីមានការបង្ហោះលេខទូរស័ព្ទនោះហើយ មហាជនអ្នកគាំទ្រ ក៏បានដឹងថា លេខទូរស័ព្ទនោះខ្លះជារបស់តារាស្រីក្នុងវង្វង់សិល្បៈ ដែលជាហេតុធ្វើឲ្យមានការលើក ឡើងថាតារាស្រីជាម្ចាស់លេខនោះ អាច មានទំនាក់ទំនងជាមួយ នឹងលោកឌួង ឆាយ ហើយ ក្រោយមានការលើកឡើងបែបនេះ តារាស្រី ២ រូប គឺ តារាបង្ហាញម៉ូដ ម៉ៃយ៉ា និង តារាសម្តែង ជេស៊ីកា ក៏បានចេញមុខមកប្រតិកម្មនឹងរឿងនេះ ។
តារាម៉ូដែល ម៉ៃយ៉ា ក៏បានបញ្ជាក់តាមរយៈការឡាយវីដេអូថា លោកស្រី ដេត ម៉ាលីណា មិនគួរបង្ហោះលេខទូរស័ព្ទរបស់នាង ជាសាធារណយ៉ាង នេះទេ ក៏ព្រោះតែនាងមិនមានទំនាក់ទំនងអ្វីជាមួយនឹងលោក ឌួង ឆាយ ហើយលេខទូរស័ព្ទនេះ នាងប្រើប្រាស់សម្រាប់រឿងការងារ ។ ដោយឡែក តារាសម្តែង ជេស៊ីកា ឯនោះវិញ នាងបានឲ្យដឹងថា លេខទូរស័ព្ទរបស់នាងបានដាក់ជាសាធារណនៅលើ
គណនីIG និងfb ដូច្នេះលេខរបស់នាងងាយនឹងគេមាន ហើយនាងក៏មិនមានទំនាក់ទំនងជាមួយនឹងលោក ឌួង ឆាយ ដែរ ។
យ៉ាងណាមិញ ក្រោយពីមានប្រតិកម្មពីតារាស្រី ២ រូបខាងលើ ក៏ដូចជាម្ចាស់លេខទូរស័ព្ទជាច្រើនទៀត ដែលបានចេញមុខមកប្រតិកម្មថា ខ្លួនមិនមានពាក់ព័ន្ធជាមួយ នឹងអតីតស្វាមី លោកស្រី ដេត ម៉ាលីណា ហើយនោះ នៅយប់ថ្ងៃដដែលលោកស្រីក៏បានបង្ហោះសារបញ្ជាក់សារជាថ្មី ដើម្បីបញ្ចប់មន្ទិលពីលេខទូរស័ព្ទដែលលោកស្រីបានផុសនោះថា៖ ឥលូវនេះ នាងខ្ញុំមកបញ្ចាក់អំពីលេខទូរសព្ទ័ ដែលនាងខ្ញុំបានបង្ហោះមុននេះ គឺនាងខ្ញុំមិនស្គាល់ពួកគាត់ជាអ្នកណាដែរ ហើយខ្ញុំមិនបានសំដៅ ឬ គិតថាពួកគាត់បាន
ទាក់ទងជាមួយឌួង ឆាយ ទេគ្រាន់តែខ្ញុំថាហេតុអីបានគាត់សេវលេខឈ្មោះស្រីច្រីនម៉េស ហើយសុទ្ធសឹងតែជាមនុស្សស្រីទៀត អញ្ចឹងបងបង ឬ ប្អូនដែលមាន លេខនេះ កុំមានការយល់ច្រលំអី ព្រោះនាងខ្ញុំមិនបាន និយាយថាមានជាប់ពាក់ពន្ធ័អី្វជាមួយខ្ញុំ និងឌួង ឆាយ ទេ មិនដឹងគាត់សំបូរលេខម៉េសបានពីណា ៕ សំរិត