មិត្តភ័ក្តិបរទេស ចូលរួមសោកស្ដាយ ជាមួយ NOCC ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ស្តើង ជា
ភ្នំពេញ៖លោកវេជ្ជបណ្ដិតស្ដើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងវិទ្យាសាស្រ្តកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាសមាជិកគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ដោយសារកូវីដ ១៩។
ជាមួយការបាត់បង់នេះបណ្ដាមិត្តភ័ក្តិបរទេសបានផ្ញើសារចូលរួមមរណៈទុក្ខ និង សោកស្ដាយយ៉ាងខ្លាំងចំពោះលោកស្ដើង ជាដែលជាសកម្មជនខាងវេជ្ជសាស្រ្តកីឡា និង ដូពីងដែលប្រទេសនៅក្នុងតំបន់ និង ពិភពលោកទទួលស្គាល់ និង គោរពស្ញប់ស្ញែង ។
ជាមួយគ្នានេះលោកSer Miangអនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងសមាជិកព្រមទាំងមិត្តភក្ត្រជាច្រើននៃបណ្តាប្រ
ទេសជាសមាជិកអាស៊ីអាគ្នេយ៍ បានចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិតស្តើងជាដែលជាប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងវិទ្យាសាស្រ្តកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាសមាជិកគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិូឡាំពិកកម្ពុជាបានទទួលនូវសារអេឡិចត្រូនិកជាបន្តបន្ទាប់ដែលផ្ញើមក
ចូលរួមរំលែកទុក្ខជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងក្រុមគ្រួសារសព ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សមាជិក និងបណ្តាមិត្តភក្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត ស្តើង ជា។
សាររំលែកទុក្ខនេះបានធ្វើឡើងក្រោយពីទទួលបានដំណឹងដ៏សែនក្រៀមក្រំនូវការបាត់បង់បុគ្គលដ៏សំខាន់មួយរូបដែលធ្លាប់ធ្វើការជាមួយគ្នាជាច្រើននាពេលកន្លងមក។បណ្តាមិត្តភក្ត្រអន្តរជាតិទាំងនោះបានថ្លែងរំឭកនូវអនុស្សាវរីយ៍នានាដែលលោកវេជ្ជបណ្ឌិតធ្លាប់បានធ្វើកិច្ចការវេជ្ជសាស្ត្រកីឡាជាអន្តរជាតិនាពេលកន្លងមក ហើយបានចាត់ទុកថា ការបាត់បង់រូបលោកវេជ្ជបណ្ឌិត គឺជាបាត់បង់សកម្មជន និងគុណូបការៈនៃចលនាអូឡាំពិកផងដែរ៕