អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧបត្ថម្ភថវិកាចំនួន20ម៉ឺនដុល្លារ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងមមាញឹក ព្យាបាលជំងឺកូវីដ-១៩
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)សូមថ្លែង អំណរ គុណដល់អ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា និងលោកស្រី ឧបត្ថម្ភថវិកា ចំនួន ២០០,០០០ ដុល្លារ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាម រយៈការឧបត្ថម្ភជាថវិកា ដើម្បីផ្តល់លទ្ធភាពឱ្យសមា គមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅ ក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស ។
នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងថា, ខ្ញុំសូមឧបត្ថម្ភថវិកាចំនួន 20ម៉ឺនដុល្លារ ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។
យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាសនា លើទ័ពអាវសរហើយបើយើងមិនរួមគ្នាទប់ស្កាត់ទេ គ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប។
សូមជម្រាបថា, ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកប ដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅ ក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕ សំរិត