អភិបាលខណ្ឌពោធិសែនជ័យនាំ យកអំណោយជូនគ្រួសារសពលោក ឈាន ប៊ុនធឿន ហៅ DJ Boom ជាសិល្បៈករ
ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៥មិនានេះលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ រួមជាមួយលោកអភិបាលរង មន្ត្រី សង្កាត់ ភូមិបានទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ជាអ្នកជំងឺCovid19ទី២នៅក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យគឺលោក ឈាន ប៊ុនធឿន ហៅ DJ Boom ជាសិល្បៈករ ដែលទទួលមរណ:ភាពដោយសារជំងឺ Covid19 ។
គួរបញ្ជាក់ថា៖ទី១លោកវេជ្ជបណ្ឌិតស្ដើង ជា និងទី២លោក ឈាន ប៊ុនធឿន ហៅ DJ Boom ជាសិល្បៈករ ។
សម្ភារៈចូលដែលអភិបាលខណ្ឌនាំយកទៅប្រគល់ជូនរួមមាន
អង្ក ៣បាវ ១០០គីឡូ ទឹកសុទ្ធ១០កេៈនិងថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង ចំនួន៥លានរៀល និងថវិការបស់ក្រុមការងារខណ្ឌ ចំនួន១លានរៀល
សរុប ៦.០០០ ០០០ រៀល(ប្រាំមួយលានរៀលគត់)៕