ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តទាំង១៨ក្នុងខណ្ឌកំបូលវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដេីម្បីដេញជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ សហគមន៌ ២០កុម្ភៈ ចេញ

118

 

ភ្នំពេញ៖ វត្តទាំង១៨ក្នុងខណ្ឌកំបូល រយះពេល២ថ្ងៃមកហើយគី២៤និង២៥មិនានេះ រដ្ឋបាលខណ្ឌកំបូល អនុវត្តន៍ តាមសារាចរណែនាំ០៨/២១ កធស/សរណន ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ។

រដ្ឋបាលខណ្ឌកំបូល បានសហការជាមួយសាលាអនុគណខណ្ឌ កំបូល បានធ្វើការផ្សព្វផ្សាយ ដល់បណ្តាទីអារាមទាំង១៨ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ជាលទ្ធផលតាមទីរាមនីមួយៗ បានបដិបត្តិ តាមខ្លឹមសារលិខិតខាងលើយ៉ាងខ្ជាប់ខ្ជួន ដែលឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់គ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ” ៕

អត្ថបទដែលជាប់ទាក់ទង