ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះទី៨ ជាមន្រ្តីនគរបាលចរាចរណ៍ ស្លាប់ដោយសារជំងឺកូវីដ

43

 

ភ្នំពេញ ៖ ជនរងគ្រោះស្លាប់ម្នាក់ទៀតនេះ គឺលោកស័ក្តិ៣ ថន ចាន់ធឿន ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា។

ជនរងគ្រោះម្នាក់នេះ គាត់មិនបានដឹងខ្លួនឯងមានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែស្ថានភាពជំងឺកាន់តែធ្ងន់ ក៏ក្រុមគ្រួសារសម្រេចបញ្ជូនគាត់មកពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត តែជាអកុសលលោកបានទទួលមរណភាពតែម្តងនៅល្ងាចថ្ងៃដដែលនេះ។

ពេលគាត់មកព្យាបាល ក្រុមគ្រូពេទ្យក៏សម្រេចយកសំណាកគាត់ នៅពេលចេញលទ្ធផល គឺវិជ្ជមានកូវីដ ខណ:ដែលអ្នកជំងឺក៏មិនទាន់បានដឹងលទ្ធផលតេស្តផង ក៏ទទួលមរណភាពបាត់ទៅ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ហើយសូមវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុខគតិភព៕

អត្ថបទដែលជាប់ទាក់ទង