ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះចែកអំណោយ គ្រឿងបរិភោគដល់ប្រជាជនក្រីក្រ២០គ្រួសារកំពង់ធ្វើចត្តាឡីស័កនៅសង្កាត់ទួលទំពូង១

48

 

ភ្នំពេញ៖នាថ្ងៃទី២៦ខែមិនាឆ្នាំ២០២១លោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរ ដោយអភិបាលរងខណ្ឌ ចៅសង្កាត់និងមន្រ្តីសង្កាត់ ខណ្ឌជាច្រើនរូបទៀតដោយ បានចុះសាកសួរសុខទុក្ខចែកអំណោយរជូនដល់ក្រុមគ្រួសារមានជីវភាពខ្វះខាត ចំនួន២០គ្រួសារដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ។

ខណៈពេលចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាជនក្រីក្រនាឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមនដោយបានមានមតិលើកឡើងដោយស្នើដល់បងប្អូនបន្តអនុវត្តន៍អោយបានមុឺងម៉ាត់តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងពីវិធានការគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គលនិងវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះជៀសវាងការចាប់ដៃសូមលើកដៃសំពះ៕ដោយសុវណ្ណភូមិ

 

 

អត្ថបទដែលជាប់ទាក់ទង