ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន ប្រគល់ម៉ាស ៤០ម៉ឺនម៉ាសជូនមករដ្ឋបាលរាជធានី ដើម្បីរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

46

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) តំណាងអោយលោកឧកញ្ញ៉ាជឹងធានសេង បាននាំយកម៉ាសចំនួន៤០ម៉ឺនម៉ាសប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានធ្វើអោយមានមនុស្សស្លាប់ដោយជម្ងឺនេះចំនួន៨នាក់ហើយ។

   ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

   លោកកើត ឆែ អភិបាលរងរាជធានី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីគណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន៤០ម៉ឺនម៉ាសនេះ ជូនមករដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩។

លោកបន្តថា កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ លើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី គេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

   ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះនភ័យ នៃការរាតត្បាតពីមេរោគកូវីដ១៩ (Covid-19)នេះ។

   គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ មិនានេះមាន អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលក្នុងនោះរួមមាន៖ ទី១ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី) ទី៣៖ បុរសជនជាតិខ្មែរឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី២១ ខែមីនាឆ្នាំ២០២១។ ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល៕

 

អត្ថបទដែលជាប់ទាក់ទង