ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទនៅគ្លីនិក ឡាំប៊ុនថន ក្រោយពេលរកឃើញបុរសម្នាក់ មកព្យាបាលនៅគ្លីនិកនេះ ហើយកើតជំងឺកូវីដ

36

 

ភ្នំពេញ ៖ លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ នេះជូនដំណឹងជាបន្ទាន់ បងប្អូនដែលធ្លាប់មកពិនិត្យនិងព្យាបាលនៅគ្លីនិក ឡាំប៊ុនថន សង្កាត់ចោមចៅទី៣ ឬអ្នកដែលបានប៉ះពាល់ជាមួយ ឈ្មោះ ជា ប៊ុនធឿន ចាប់ពីថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០២១ គឺត្រូវមកយកសំណាកជាកំហិត ចាប់ពីពេលនេះ និងត្រូវស្ថិតនៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលមានCovid19ឬអត់។

សូមបងប្អូនដែលធ្លាប់មកពិនិត្យ និងព្យាបាលនៅគ្លីនិក ឡាំប៊ុនថន សង្កាត់ចោមចៅទី៣ ឬអ្នកដែលបានប៉ះពាល់ជាមួយ ឈ្មោះ ជា ប៊ុនធឿនត្រូវមកយកសំណាកជាកំហិត។

នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ ឈ្មោះ ជា ប៊ុនធឿន ភេទ ប្រុស ជាបុគ្គលិក របស់រោងចក្រ ហ៊ីយុនដាយ ភែកឃីជីង (ខេមបូឌាII) ដែលបានធ្វើតេស្ត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហើយ។

ក្រុមគ្រូពេទ្យ ត្រៀមយកសំណាកបុគ្គលិកដែលបានប៉ះពាល់ចំនួន១១នាក់ ទៀតផងដែរ។

ចំពោះទីតាំងមន្ទីរពេទ្យឡាំ ប៊ុនថន នៅភូមិជម្ពូវ័ន២ ត្រូវបានផ្អាក ដំណើរការបណ្តោះអាសន្នហើយ ព្រមទាំងធ្វើចក្តាឡីស័ក បុគ្គលិក ចំនួន៣០នាក់នៅក្នុងទីតាំងនោះ ដោយបានយកសំណាកលើកទី១ រួចហើយ ព្រោះ លោកជា ប៊ុនធឿន ដែលមានវិជ្ជមាន កូវីដ១៩ បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ តាំងពីថ្ងៃទី២២ខែមីនាឆ្នាំ២០២១មក៕

អត្ថបទដែលជាប់ទាក់ទង