ថ្ងៃទី ២៦ មីនា រកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៩៦នាក់ និងជាសះស្បើយ ១៨នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង ០២និង០០ ល្ងាច ថ្ងៃទី ២៦ មីនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៦នាក់ (ឆ្លងសហគមន៍ទាំងអស់) និងមានជាសះស្បើយ ១៨នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៩៦៨នាក់ ចំនួនសំរាកពេទ្យ ៨៨៤នាក់ និងចំនួនជាសះស្បើយសរុបកើន ១០៧៤នាក់ និង ស្លាប់ថ្មី ៣ សរុបស្លាប់ ៨នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕