ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តចុះពិនិត្យកន្លែងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់មនុស្សវ័យចំណាស់ចាប់ពីអាយុ៦០ឡើងទៅ

125

 

ភ្នំពេញ៖ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានអញ្ជើញបន្តចុះត្រួតពិនិត្យ និងសម្របម្រួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងនៅ ក្នុងមូលដ្ឋានខណ្ឌ រាជធានីភ្នំពេញនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ដែលមានទីតាំងនៅជិតរង្វង់មូលផ្សារដើមថ្កូវក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ។

លោកអភិបាលខណ្ឌចំការមនថេង សុថុល និង សហការីបន្ទាប់ពីចប់កម្មវិធីចែកអំណោយជាគ្រឿងបរិភោគ ជូនប្រជាជន២០គ្រួសារនៅសង្កាត់ទួលទំពូងទី១រួចមក ហើយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនបានបន្តចុះត្រួតពិនិត្យ និង សម្របសម្រួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានអាយុ ចាប់៦០ឆ្នាំឡើង ទៅនៅក្នុងមូលដ្ឋានខណ្ឌចំការមន នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ដែលស្ថិតនៅទល់មុខវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង