ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ ករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៦នាក់​ជាសះស្បើយ​ ៣៤នាក់ និងមានអ្នកស្លាប់១០នាក់

38

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង​ ១០និង៣០​ ព្រឹក​​​ ថ្ងៃទី ២៨ មីនា ២០២១​ យើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៦នាក់​ (ឆ្លងសហគមន៍ទាំងអស់) និងមានជាសះស្បើយ​ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ២២៣៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ១០៥៤នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន ១១៦៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២​ សរុប​ស្លាប់ ១០នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទដែលជាប់ទាក់ទង