ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដីតាមទាន់ប្រពន្ធ កំពុងឡើងគ្រែ ជាមួយប្រុសស្នេហ៍ ក្នុងបន្ទប់ជួល

52

 

ភ្នំពេញ ៖ បុរសម្នាក់អួលដើមកសម្រក់ទឹកភ្នែក បន្ទាប់វិលត្រឡប់មកពីធ្វើការងារវិញ ឃើញប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយប្រុសហ្នេហ៍ យ៉ាងស្រណុកសុខស្រួលរោលរាលក្នុងបន្ទប់២នាក់ បង្កឲ្យផ្អើលឆោឡោ ទាំងអ្នកភូមិ អាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធីសែនជ័យ ។

ប្រពន្ធដែលផិតក្បត់ឈ្មោះ នាក់ ស្រីទូច អាយុ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត ។

ចំណែកប្តី ឈ្មោះ ឯម ចុច អាយុ២២ឆ្នាំ មុខរបរ កម្មករកាប់គោ មានស្រុកកំណើត ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ជិត២ឆ្នាំមកហើយ មានកូនស្រីម្នាក់ រស់នៅឯស្រុកកំណើត ។

ដោយឡែក ប្រុសស្នេហ៍ជាសហាយត្រូវបានគេប្រាប់ថាពុំស្គាល់ឈ្មោះ មានអាយុ៣១ឆ្នាំ ជាបុគ្គលិក លក់ដីឡូត៍។

តាមសម្ដីខាងប្តីបានឲ្យដឹងថា គាត់រៀបការនឹងគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ តាមប្រពៃណី ជាង៣ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាចំណងស្នេហ៍ តែការរស់នៅក្នុងរង្វង់គ្រួសារ ជាធម្មតាទេ ចានក្នុងរ៉ាវតែងមានរណ្តំ ហើយសម្រាប់គាត់វិញ មានត្រឹមតែពាក្យសម្តីនឹងគ្នា មិនមានរហូតដល់ប្រើកម្លាំងបាយនោះទេ មានស៊ី អត់ស៊ី ក៏នៅតែជាប្តីប្រពន្ធ ។ ហើយជាទូទៅ គាត់ងើបពីម៉ោង១រំលងអធ្រាត្រ ទៅធ្វើការងារ រហូតដល់ម៉ោង៨ឬ៩ព្រឹក ទើបវិលមកផ្ទះ ។

បុរសដដែលបន្តទៀតថា ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធមានទូរស័ព្ទស្មាតហ្វូនប្រើ លេងហ្វេសប៊ុក លេងឆាត ផ្ញើសារឆ្លើយឆ្លងជាមួយបុរសម្នាក់ ជាអ្នកលក់ដីឡូត៍ តាមទាន់ដឹងរាល់សម្តីនិយាយទំនាក់ទំនង គាត់ក៏បានហាមប្រាប់ កុំឲ្យជ្រុលពេក យើងមានប្តី មានកូនទៅហើយ ហើយបុរសជាដៃគូរលេងឆាត ក៏ធ្លាប់បានសុំទោស ឈប់លេង ប្រើសម្តីខិតលើ ខិតក្រោមដែរ ។

នៅវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ គាត់ងើបចេញទៅកុងស៊ីកាប់គោ ធ្វើការងារដូចសព្វដង ក៏ប៉ុន្តែថ្ងៃនេះ ថៅកែកុងស៊ីកាប់គោតិចក្បាល ទើបគាត់អស់ការងារ នៅវេលាម៉ោង៥ព្រឹក ឆ្លៀតទៅទិញផ្លែឈើ និងមានសាច់គោមួយថង់ សម្រាប់ផ្ញើប្រពន្ធ នៅរង់ចាំបន្ទប់ជួល លុះដើរចូលទៅគោះទ្វារហៅប្រពន្ធ ឆ្ងល់ប្តីចូលផ្ទះខុសម៉ោងសួរតប ម្តេចបងឆាប់មកម្លេះ ? គ្រាន់តែរុញបើកបង្អួច ស្រាប់តែប្រទះឃើញ ប្រពន្ធខ្លួនដេកឱបស្រណុកសុខស្រួល ជាមួយបុរសម្នាក់ជា សហាយ ដែលធ្លាប់ដឹងថា លេងឆាតជួបគ្នាកន្លងមក ធ្វើឲ្យស្លុតចិត្តហួសថ្លែង របូតធ្លាក់ ថង់សាច់គោ ថង់ផ្លែឈើពីដៃ មិនគួរណាក្បត់ចិត្តប្តីបែបនេះសោះ បុរសជាប្ដីបានត្រឹមឈរសម្រក់ទឹកភ្នែកអួលដើមកនិយាយមិនចេញ មិននឹងស្មានដល់ថាប្រពន្ធហ៊ានធ្វើដល់ថ្នាក់ហ្នឹងសោះ។

ចំណែកបុរសជាប្រុសស្នេហ៍វិញ ប្រាប់ឲ្យដឹងថា ការទាក់ទងនេះស្មានតែនៅទំនេរ ទើបមកដល់បន្ទប់ បុសជាសហាយបាននិយាយជាមួយភាគីខាងប្តីថា ឲ្យ៣០០ដុល្លារ សុំចេញទៅវិញបានអត់ ? ។

សំដីបុរសជាសហាយរូបនេះ ធ្វើឲ្យមហាជនហួសចិត្ត ពិសេសភាគីខាងប្តី កាន់តែក្តុកក្តួលឈឺចិត្ត បានស្នើសុំឲ្យសមត្ថកិច្ច អាជ្ញាធរ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ភ្លាមនោះកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរ នាំភាគីខាង៣ទៅដោះស្រាយគ្នា នៅសង្កាត់សំរោងក្រោមបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង