ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌជ្រោយចង្វារ រៀបចំពិធីបួងសួងតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ប្រជាពលរដ្ឋរាជធានីនិងនៅទូទាំងប្រទេស

56

ភ្នំពេញ៖នៅថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ អ៊ួង សុផល្លា តំណាងលោកឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌជ្រោយចង្វារ រួមនឹងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អញ្ជើញជាអធិបតីក្នុងពិធីបន់ស្រន់តាមប្រពៃណីសាសនា នៅបរិវេណរូបសំណាកព្រះនាងប្រាជ្ញាបារមី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ពិធីបួងសួងនេះប្រព្រឹត្តធ្វើឡើងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង ចូរកើតមានដល់ពុកម៉ែ យាយតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សូមរួចចាកផុតពីជំងឺកូវីដ១៩ និងសូមឱ្យភាពឧបទ្រពចង្រៃទាំងអំបាលម៉ានវិនាសសាបសូន្យក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងការបួងសួងនេះលោកជំទាវ អ៊ួង សុផល្លា ក៏ សូមឱ្យបងប្អូនចូលរួមអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវគោរពតាមវិធានការណ៍ «៣ ការពារ និង ៣កុំ» ឱ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង