ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អះអាងថា មិនមានការបិទរាជធានីភ្នំពេញនោះទេ, សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកប្រឌិតព័ត៌មាន

41

 

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា មិនមានការបិទការចេញចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ។

លោក ឃួង ស្រេង បានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា “លោកសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ”៕

អត្ថបទដែលជាប់ទាក់ទង