អាជីវករ កម្មករស៊ីនទ្រី អ្នករត់រីម៉កកង់បី ម៉ូតូឌុប ចំនួន៧៣នាក់ នៅផ្សារអូឡាំពិក ដែលជួបការខ្វះខាតទទួលបានអង្ករ ពីសម្តេតេជោ ហ៊ុនសែន
ភ្នំពេញ ៖ បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី នៅផ្សារអូឡាំពិក កម្មករស៊ីនទ្រីសំអាតផ្សារ អ្នករត់រីម៉កកង់បី ម៉ូតូឌុបចំនួន៧៣នាក់ ដែលមានជីវភាពខ្វះខាត ក្នុងគ្រួសារត្រូវបានគណៈកម្មការផ្សារផ្សារអូឡាំពិក នាំដោយអង្ករ របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូន ដើម្បីរំលែកការលំបាក ខណៈដែលជម្ងឺកូវីដ–១៩កំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញ។
ការប្រគល់អំណោយនេះបានធ្វើឡើងនៅថ្ងៃ
ទី២៩ មិនានេះ នៅផ្សារអូឡាំពិក ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១បេ។
ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាងបានមានប្រសាសន៍លើកឡើងថា អំណោយដែលចែកជូនខាងលើនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីអោយគណៈកម្មការផ្សារអូឡាំពិក យកមកចែកជូនផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យ អ្នករត់កងបី រត់ម៉ូតូឌុបដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ ក្នុងតំណាក់កាលនៃជម្ងឺកូវីដ–១៩ កំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនេះ។
លោកឡយ ស៊ាងអាងបានមានប្រសាសន៍លើកឡើងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាល។ ជាស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០នេះ សម្តេចតាមរយៈលោកឃួង ស្រេង ក៏បានផ្តល់ជូនពួកគាត់ភ្លាមតែម្តង។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះលោកឡយ ស៊ាងអាង បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ គណៈកម្មការផ្សារអូឡាំពិក បានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ដូចជា ការបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់ជាន់និងជុំវិញផ្សារដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋអាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រកសំខាន់ៗផងដែរ ។
លោកក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ–១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តនូវវីធាន ៣កុំនិង៣ការពារ៕