ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះហៅបុគ្គលម្នាក់ ដែលផ្សព្វផ្សាយប្រឌិត​ព័ត៌មាន​បែបចរិកញុះញង់ និង​រេីសអេីងថា​ អ្នកធ្វេីចត្ដាឡីស័ក​ ​ សុទ្ធតែអ្នកផ្ទុកមេរោគ​ កូវីដ​-១៩

60

 

កំពង់ស្ពឺ ៖ នគរបាល​ខេត្ត​កំពង់ស្ពឺ បានកោះហៅបុគ្គលម្នាក់ដែលបានផ្សព្វផ្សាយប្រឌិត​ព័ត៌មាន​បែបចរិកញុះញង់និង​រេីសអេីង​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ​ អ្នកគ្រូពេទ្យ​ និងកងក​ម្លាំង​នគរបាល​ប្រចាំការ​នៅកន្លែង​ធ្វេីចត្ដាឡីស័ក​ ថា​ សុទ្ធតែអ្នកផ្ទុកមេរោគ​ កូវីដ​-១៩ មកសារភាពបកស្រាយចំពោះការបំភ្លៃព័ត៌មានបែបនេះ។

នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២១នេះ ក្រុមការងារ​ប្រតិកម្មរហ័ស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានស្រាវជ្រាវកោះហៅបុគ្គល​ម្នាក់​ ឈ្មោះ​ គង់​ វណ្ណ​ឫទ្ធិ​ ដែលបានផ្សព្វផ្សាយប្រឌិត​ព័ត៌មាន​បែបចរិកញុះញង់និង​រេីសអេីង​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ​ អ្នកគ្រូពេទ្យ​ និងកងក​ម្លាំង​នគរបាល​ប្រចាំការ​នៅកន្លែង​ធ្វេីចត្ដាឡីស័ក​ ថា​ សុទ្ធតែអ្នកផ្ទុកមេរោគ​ កូវីដ​-១៩​ ដោយបាន​គោ​លការណ៍​ឯកភាព​ពីថ្នាក់ដឹកនាំ​ខេត្ដ​ និងការទទួ​ល​ស្គាល់​អំពីកំហុស​ បុគ្គល​ខាងលើ​បានធ្វេី​ការសុំ​ទោ​សដល់​លោកគ្រូ​ អ្នកគ្រូពេទ្យ​ និងកងកម្លាំង​នគរ​បាល​ និងប្រជាពលរដ្ឋ​ សន្យា​ថានិងកែខ្លួនឈប់ប្រព្រឹត្ដនូវទង្វេីមិនគួរគម្បីរេីសអេីងចំពោះអ្នក​កូវីដ​-១៩​ និងប្ដេជ្ញាការពារព័ត៌មានញុះញង់គ្រប់រូបភាព។

បុគ្គល​ម្នាក់​ ឈ្មោះ​ គង់​ វណ្ណ​ឫទ្ធិ​ អះអាងថា ជាចុងក្រោយ​ក្នុងនាមខ្លួនជាពលរដ្ឋខ្មែរមួយរូបសូម​ចូលរួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋម​ន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការប្រយុទ្ធប្រ​ឆាំ​ងជំងឺកូវីដ-១៩​ ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ជៀ​ស​ផុតពី​ជំងឺ​កូវីដ​-១៩​ « ៣​ ការពារ​ ៣​ កុំ​ »៕

អត្ថបទដែលជាប់ទាក់ទង