ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី ស្រីប្រកាន់ប្រុសប្រកែក ផ្អើលក្នុងសាលាជាតិគ្រប់គ្រង

78

 

ភ្នំពេញ ៖ មានករណី ស្រីប្រកាន់ប្រុសប្រកែក ក្នុងបរិវេណសកលវិទ្យាល័យជាតិគ្រប់គ្រង ផ្អើលដល់ថ្នាក់លោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌ ដឹកនាំកម្លាំងជាច្រើននាក់ ចូលក្នុងបរិវេណសកលវិទ្យាល័យ នៅវេលាម៉ោង ១៦និង៣០នាទីល្ងាចថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ នៅចំណុចសកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់មុខរបរជាបេឡា របស់សកលវិទ្យាល័យជាតិគ្រប់គ្រង និងភាគីខាងប្រុស ជាអ្នកនៅខាងក្រៅ ដែលមានទំនាក់ទំនងជាមួយគ្នា ជាយូរមកហើយ។

ក្នុងករណីនេះដែរ យើងសង្កេតឃើញថា មានវត្តមានលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌដូនពេញ ដឹកនាំកម្លាំងជាច្រើននាក់ ចូលក្នុងបរិវេណសាលា មួយសន្ទុះក្រោយមកក៏ឃើញកម្លាំងសមត្ថកិច្ចម្នាក់ ថយរថយន្តចូលទៅក្នុងជិតហ្នឹងសាលា នាំខ្លួនបុរស ដែលមានទំនាក់ទំនងជាមួយនឹងស្ត្រី ដែលកាន់បេឡារបស់សកលវិទ្យាល័យជាតិគ្រប់គ្រងនោះ ចូលក្នុងរថយន្តទៅអធិការខណ្ឌ ដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង