ឯកឧត្តម ជិន ម៉ាលីន ជួបប្រជុំពិភាក្សាការងារជាមួយ ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋាន ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយ លោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។
នាព្រឹកថ្ងៃ ចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋាន ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយ លោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ០២ រួមមាន៖
១. ពិនិត្យ និងកែសម្រួលឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីឱ្យស្របតាម និងអាចអនុវត្តបានក្នុងបរិបទកូវីដ-១៩។
២. ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG) ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវីល ដែលគ្រោងធ្វើនៅក្នុងខែមេសាខាងមុខនេះ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២១៕