ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ បានទទួលអំណោយពីលោក នូវ មុន្នីរិទ្ធ និងលោកស្រី សុខ សុគន្ធារី ម្ចាស់ដេប៉ូប្រេងតេលា រិទ្ធ ធារី

51

ភ្នំពេញ៖កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ នៅសាលាខណ្ឌពោធិសែនជ័យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានទទួលអំណោយពីលោក នូវ មុន្នីរិទ្ធ និងលោកស្រី សុខ សុគន្ធារី ម្ចាស់ដេប៉ូប្រេងតេលា រិទ្ធ ធារី  ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក នូវ មុន្នីរិទ្ធ និងលោកស្រី សុខ សុគន្ធារី ម្ចាស់ដេប៉ូប្រេងតេលា រិទ្ធ ធារី  ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកទប់ស្កាត់កូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង