ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋប្រទះឃើញម៉ូតូជនរងគ្រោះ ក្រោយកើតហេតុអំពើហឹង្សា វាយគ្នាយកមកប្រគល់ឲ្យសមត្ថកិច្ច

49

 

ភ្នំពេញ:នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រទះឃើញម៉ូតូជនរងគ្រោះក្រោយ កើតហេតុអំពើហឹង្សាវាយគ្នាដោយយកដំបងឈើ និងដំថ្មវាយម៉ូតូជនរងគ្រោះបណ្តាលឲ្យរងរបួសដៃនិងក្បាល យកមកប្រគល់ឲ្យសមត្ថកិច្ចដោយចេតនា។
-ជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាកNiCពណ៌ក្រហម ពាក់ស្លាកលេខត្បូងឃ្មុំ1F-0283បន្ទាប់ជនរងគ្រោះត្រូវបានអ្នកជិតខាងយកទៅមន្ទីរពេទ្យលោកសង្ឍ។(ជនរងគ្រោះមិនសហការណ៍)សំភារះដកហូតម៉ូតូNiCមួយគ្រឿងពណ៍ក្រហមពាក់ស្លាកលេខត្បូងឃ្មុំ1F 0283។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅម៉ោង១១:៤០នាទីយប់ថ្ងៃទី២៨ខែមិនាឆ្នាំ២០២១ នៅចំនុចផ្លូវវិមានឈ្នះឈ្នះមុខស្ថានីព្រេងតូតាល់ក្រុមទី៥ ភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវបង្កឡើងដោយជនសង្ស័យ៣នាក់ប្រភេទក្មេងស្ទាវម៉ូតូ២គ្រឿងពុំចាំម៉ាកប្រើហឹង្សាយកដំបងឈើវាយម៉ូតូនិងវាយជនរងគ្រោះឲ្យរងរបួសដៃ និងក្បាលក្រោយពីរឿងហេតុកើតឡើងលុះព្រឹកថ្ងៃ២៩ខែមិនាឆ្នាំ២០២១ ម៉ោង៦ទើបប៉ុស្ត៍រដ្ធបាលស្វាយប៉ាកបានទទួលពត៌មានក៏ចុះដល់កន្លែងកើតហេតុបានសួរសាក្សីឈ្មោះស៊ុន វ៉ៃភេទប្រុសអាយុ២៣ និងឈ្មោះភោគ ឆៃភេទប្រុសអាយុ៣៥បានរៀបរាប់ថាមាន ជនបង្ក៣នាក់ប្រភេទក្មេងស្ទាវជិះម៉ូតូ២ពុំស្គាល់ម៉ាក បានដេញវៃជនរងគ្រោះមានដំបងឈើនិងដំថ្មពេល មកដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានទុក ម៉ូតូចោលរត់យករួចខ្លួនតែក៏ត្រូវជនសង្ស័យ ដេញទាន់បានគប់ដំថ្មត្រូវក្បាលនិងដំបងវៃ លើជនរងគ្រោះត្រូវដៃរួចក៏ពួកវាវាយម៉ូតូជនរងទៀត ហើយជនបង្កជិះម៉ូតូគេចខ្លួនបាត់ហើយនិយាយថា ( កាលពីថ្ងៃវាយប្អូនអញពេលនេះធ្វើឲ្យឯងរៀង)។បន្ទាប់មកក៏ឈ្មោះស៊ុនវៃបានយកម៉ូតូជនរងគ្រោះ ទៅទុកហើយដឹកជនរងគ្រោះទៅមន្ទីរ
ពេទ្យលោកសង្ឃ។
ដោយសមត្ថកិច្ចយើងខំព្យាលយាមទំនាក់ទំនងជនរងគ្រោះ តែមិនសហការណ៍ជាមួយបច្ចុប្បន្នជនរងគ្រោះបានចេញ ពីមន្ទីរពេទ្យលោកសង្ឃមិនដឹងទៅព្យាលបាលនៅឯណា។
ក្រោយពលរដ្ឋយកម៉ូតូរបស់ជនរងគ្រោះ មកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ អំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះមកយកម៉ូតូវិញ និងសុំឲ្យជនរងគ្រោះសហការ ជាមួយសមត្ថកិច្ចស្រាវជ្រាវរកជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង