សមត្ថកិច្ចប៉ូលិសកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យ ករណីវាយជនរងគ្រោះស្លាប់
កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានប្រើពេលវេលាក្នុងរយះពេលតែ២៤ម៉ោង ដោយចាប់ឃាត់ខ្លួនបានមុខសញា2នាក់ ក្នុងករណី
(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ ធ្វើអោយជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត ហើយនិងឈានបន្តទៅឃាត់បានម្នាក់ទៀត នៅថ្ងៃ៣០ខែមិនាឆ្នាំ២០២១នេះ ដោយសរុបរួមជនសង្ស័យមាន៣នាក់
កំពុងឃាត់ខ្លួនកសាងសំនុំរឿងតាមនិតិវិធី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៨ខែមិនាឆ្នាំ២០២១នេះ នៅចំណុចឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល នៅលើកំណាត់ផ្លូវជាតិលេខ១កើតមាន
ករណីហឹង្សា១ករណីបង្កឡើងដោយក្មេងស្ទាវ២ក្រុម ដោយជិះម៉ូតូ១គ្រឿងមានគូកនវាដល់ទៅ៤នាក់ និងម៉ូតូ១គ្រឿងទៀតជិះគ្នា៣នាក់ បានធ្វើសកម្មភាពដោយប្រើហឹង្សាដោយយកដុំថ្មវ៉ៃត្រូវចំក្បាលពី
ក្រោយជនរងគ្រោះឈ្មោះធូភីណា(អ៊ូង)
ភេទប្រុសអាយុ២០ឆ្នាំបណ្ដាល អោយរងរបួសធ្ងន់និងស្លាប់ពេលទៅដល់មណ្ឌល
សុខភាពឃុំបន្ទាយដែក។ ចំណែកជនបង្កក៏ជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីទទូលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចប៉ូលិសកៀនស្វាយបានចុះទៅគ្រប់គោលដៅ ដើម្បីចេញល្បាតស្រោវជ្រាវរុករកមុខសញា
រហូតឃាត់បានមុខសញាដូចខាងលើបន្តបន្ទាប់៕