ប្រធានមន្ទីរនិងអភិបាលខណ្ឌចុះទៅពិនិត្យ មើលសកម្មភាពស្តារប្រឡាយ ភូមិវាល សង្កាត់សំរោងក្រោម
ភ្នំពេញ៖ទោះបីជាប់ដៃប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ១៩យ៉ាងណាក្ដីក៏មិនភ្លេចការងារនៅមូលដ្ឋានដែរជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ,លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ,លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមនិងមន្រ្តីការិយាល័យជំនាញជាច្រើនរូបទៀង បានអញ្ជើញចុះទៅពិនិត្យ មើលសកម្មភាពស្តារប្រឡាយ ភូមិវាល សង្កាត់សំរោងក្រោម ដែលជាគំរោងអភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះទឹក ភាគខាងជើងផ្លូវជាតិលេខ៤ និងខាងលិច មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ត្រពាំងក្រសាំង និងសំរោងក្រោម ៕