ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីផ្តល់ធុងបាញ់ថ្នាំ សម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩

53

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្កានិងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការនិងការណែនាំជាច្រើន ជាមួយនិងការឧបត្ថមជាឧបករណ៍ សម្ភារៈ ស្បៀងអាហារនិងថវិកាផងដែរ ដើម្បីឲ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺនេះអោយបានល្អប្រសើរ ពិសេសបញ្ចប់អោយបានលឿននៅ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

   ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

   លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានអោយដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់អោយបាននូវការរីករាលដាលជម្ងឺកូវីដ១៩ នៅថ្ងៃនេះ លោកបានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគនិងថវិកាមួយចំនួនជូនដល់១៤ខណ្ឌ ដោយក្នុង១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំនិងថវិកា ចំនួន ១០លានរៀលផងដែរ ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

  គួរបញ្ជាក់ថា កន្លងមកនេះ លោកឃួង ស្រេង តែងបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ  ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយជាមួយនិង

ការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ៣កុំនឹង៣ការពារ៕

 

អត្ថបទដែលជាប់ទាក់ទង