ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ដល់ប្រជាជន២១នាក់ កំពុងធ្វើចត្តាឡីស័កតាមបន្ទប់ជួលនៅសង្កាត់ទំនប់ទឹក

45

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២១ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរ ដោយលោក.លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកង ,ចៅសង្កាត់និងមន្រ្តីសង្កាត់ ខណ្ឌជាច្រើនរូបទៀតដោយ បានបន្តចុះសាកសួរសុខទុក្ខចែកអំណោយ ជូនដល់ប្រជាជនដែលមានជីវភាពខ្វះខាត ចំនួន២១នាក់ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ រស់នៅក្នុងសង្កាត់ទំនបើទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ខណៈពេលចុះសាកសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាជនក្រីក្រដែលកំពង់ធ្វើចត្តាឡីស័ក នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើង ដោយស្នើដល់បងប្អូនបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ.ចូល ហើយប្រើម៉ាសុីនត្រជាក់ច្រើន ២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីប្រជុំជនដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះ ជៀសវាងការចាប់ដៃសូមលើកដៃសំពះ ។
ចំពោះអំណោយដែលចែកជូននោះ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១បាវ, មី១កេស,ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ប្រេងឆា១ដប,ស្ករស២គីឡូក្រាម,ម៉ាស១ដុំ,និង ទឹកជែលលាងសម្អាតដៃ១ដបផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង