អន្ទាក់ចំនួន២១ខ្សែ របស់ព្រានព្រៃ ក្នុងតំបន់ការពារធម្មជាតិត្រូវបាន មន្រ្តីឧទ្យានុរក្សចុះ ទៅដោះប្រមូលយកមករក្សាទុក
មណ្ឌលគិរី៖. មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១នេះបានរុករកឃើញនិងប្រមូលអន្ទាក់ប្រភេទ អន្ទាក់វាត់ ដាក់ខ្សែ ចំនួន២១ខ្សែ ត្រូវបានប្រមូល យកមករក្សាទុក ជាភស្ដុតាង នៅស្នាក់ការ អភិរក្សសត្វព្រៃ មណ្ឌលគិរី ។
ការចុះរុករកនិងប្រមូលអន្ទាក់ខ្សែនោះដោយ មានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍ តំបន់ការពារធម្មជាតិនិងគាំទ្រដោយអង្គការ WWFបានចុះរួមគ្នា. ដើម្បីទប់ស្កាត់ បទល្មើសនៅចំណុចត្រពាំងកណ្ដោល ក្បែរពាមអូររប៉ោះក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតក្នុងភូមិសាស្រ្តភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយពីកម្លាំងឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់នៃដែនជម្រកសត្វព្រៃភ្នំព្រេចបានចុះដោះប្រមូល និងសាអន្ទាក់ចំនួន២១ ខ្សែ នោះរួចមកក៏បានយកទៅរក្សាទុកនៅ ស្នាក់ការរងបរិស្ថានចុងផ្លាស់ផងដែរ៕ សំរិត