ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ចុះបាញ់ថ្នាំសម្លាប់ មេរោគនៅ៤ទីតាំង

67

 

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងថានៅថ្ងៃនេះគឺរដ្ឋបាលខណ្ឌចំការមន បានសហការគ្នាជាមួយក្រុមហ៊ុនស្រាបៀរ ហ្គេនប៊ឺត ដោយចុះបាញ់ថ្នាំសម្លាប់មេរោគចំនួន ០៤ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌចំការមន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។
ចំពោះសកម្មភាពការងារនេះធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះហើយរដ្ឋបាលខណ្ឌចំការមន បានសហការជាមួយក្រុមហ៊ុនស្រាបៀរ ហ្គេនប៊ឺត ចុះបាញ់ថ្នាំសម្លាប់មេរោគចំនួន ០៤ទីតាំង ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន រួចមាន៖អគារទីស្នាក់ការសាលាខណ្ឌចំការមន ,ផ្សារកាប់គោ,ផ្សារទួលទំពូង,ផ្ទះលេខ៤១២ ផ្លូវលេខ៤៦០ សង្កាត់ទួលទំពូងទី២ ដែលជាទីតាំងកំពុងធ្វើចត្តាឡ័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង