ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តកណ្តាល ដឹកនាំមន្ត្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

44

កណ្ដាល៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកមកទទួលចាក់វ៉ាក់សាំងទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ហើយត្រូវរក្សាគម្លាតសង្គម ជាប់ជាប្រចាំ។
លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ជំរុញការចាក់វ៉ាក់សាំងអោយបានលឿន ទាន់ពេលវេលា ដើម្បីបញ្ជៀសពីការរាតត្បាតការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោក នុត ពុធដារ៉ា និងលោកស្រីប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត ក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ក្នុង១ស្រុក ទទួលបាន របាំងការពារផ្ទៃមុខ ចំនួន ៤៥ និងអាវសម្រាប់ការពារ ចំនួន ៤០ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង