បុរសម្នាក់ បង្កេីតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ទទក-TVK2 យកទៅផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវសមត្ថកិច្ចកោះហៅធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិតនោះ បានចូលខ្លួនមកទទួលកំហុស ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកោះហៅឈ្មោះ ឌិត សុវណ្ណរិទ្ធ ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងការបង្កេីតគណនីយហ្វេសបុកក្លែងក្លាយរបស់ ទទក ។ បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វេី ដោយបានធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:ផងដែរ ។ ដេីម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំតទៅទៀតសមត្ថកិច្ចជំនាញបានធ្វេីការលុបគណនីក្លែងក្លាយនេះចោលហេីយ ៕