ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បេីកបរបញ្រ្ចាសទិសគ្នា រវាងរថយន្ត និងម៉ូតូ បណ្តាលអោយ អ្នករួមដំណេីររងរបួសធ្ងន់ម្នាក់

36

រតនគិរី៖ នៅវេលាម៉ោង ២០ :០០ នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខវិមានសព ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរបញ្ច្រាស់ទិសគ្នារវាងរថយន្តនិងម៉ូតូ ពីកើតមកលិច និងពីលិចមកកើត បណ្តាលអោយអ្នកបេីកបរម៉ូតូរងរបួសធ្ងន់ម្នាក់។

យោងតាមរបាយការណ៍របស់គណបញ្ជាការឯកភាពក្រុងបានអោយដឹងថា ៖​
១. ឈ្មោះ កាអឹម កឿន ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ​ រស់នៅភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ជាអ្នកបើកបរម៉ូតូម៉ាក wave ពណ៌ខ្មៅគ្មានស្លាកលេខ ជិះគ្នាពីរនាក់ទិសដៅពីលិចមកកើតគ្មានរបួស និងអ្នករួមដំណើរ ឈ្មោះគ្រី កុង ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរកសិករ ជនជាតិគ្រឹង រស់នៅភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ​ បណ្តាលអោយរងរបួសធ្ងន់​
២. ឈ្មោះកែវ សុភាង ភេទប្រុស​ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅមន្ទីរសង្គមកិច្ច រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ជាអ្នកបើកបររថយន្តម៉ាកRAV ៤រពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ រដ្ឋ 21 2-0086 គ្មានរបួស។

បច្ចុប្បន្នវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅ
ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំការដោះស្រាយបន្ត ចំណែកជនរងគ្រោះត្រូវបាន ដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

អត្ថបទដែលជាប់ទាក់ទង