ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌមានជ័យ បង្កើនការយកចិត្តទុកដាក់ លើកសន្តិសុខ សុវត្ថិភាពជូនប្រជាជន និងអនុវត្តន៍នូវវិធានការ៣ការពារនិង៣កុំ

45

 

ភ្នំពេញលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី០២ខែមេសាឆ្នាំ២០២១នេះថា រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំនៅវេនប្រចាំបញ្ជា ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះហើយការងារនេះដឹកនាំដោយរូបខ្ញុំផ្ទាល់លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងកម្លាំងចម្រុះខណ្ឌមានជ័យចូលរួមយ៉ាងច្រើននាយប់ថ្ងៃ០១មេសានេះ។
លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបន្តទៀតថា ទោះបីជាបញ្ហាជម្ងឺ Covid-19 បានកើនឡើងគួរកត់សម្គាល់ក៍ដោយ ក្ដីក៏រដ្ឋបាលខណ្ឌមានជ័យ នៅតែបន្តការ ការពារសុខសណ្តាប់ធ្នាប់ នឹងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាជានិច្ចមិនថាយប់ឬថ្ងៃនោះទេហើយថែមទាំងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សុំអនុវត្តន៍តាមវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមេត្តាគោរពតាមសេចក្តីសម្រេច លេខ០៦៨/២១សសរ. ចុះនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជា បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ។
ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
ស្ថិតនៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) ជាកំហិត ។
ចំពោះករណីលើកលែងសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តា អានខ្លឹមសារក្នុងសេចក្តីសម្រេចខាងក្រោមនេះ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង