ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាល ប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់

33

 

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងសារនាព្រឹកថ្ងៃទី ២ មេសាឆ្នាំ ២០២១នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណង ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់។

សម្ដេចពិជ័យសេនា បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង ទោះបីជា ការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុត ទាំងក្នុងតំបន់និងពិភពលោក។ សម្តេចតេជោ ក៏បាននិងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណង ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់៕

អត្ថបទដែលជាប់ទាក់ទង