ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO ផ្តល់អនុសាសន៍ ឱ្យចាក់វ៉ាក់សាំងកូវីសែលលើកទីពីរ នៅក្នុងចន្លោះសប្ដាហ៍ទី៨ ទៅទី១២ បង្កើតបាននូវអង់ទីគ័រ បានកាន់តែល្អ

39

ភ្នំពេញ ៖ សម្រាប់វ៉ាក់សាំងកូវីសែល (Covishield ដែលទទួលបានអាជ្ញាបណ្ណផលិតពីAstraZeneca) វេជ្ជបណ្ឌិត លី អាយលែន អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា(WHO) បានឱ្យដឹងថា ចន្លោះពេលនៃការចាក់វ៉ាក់សាំងកូវីសែលពីដូសទី១ទៅដូសទី២ ប្រសិនបើកាន់តែយូរបន្តិច គឺការបង្កើតបាននូវអង់ទីគ័រ បានកាន់តែល្អ គឺចន្លោះសប្ដាហ៍ទី៨ ទៅទី១២ បន្ទាប់ពីថ្ងៃចាក់ លើកទី១ ។

គ .វ .ក-១៩ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា តាមការពន្យល់ណែនាំដ៏ទទូច របស់លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា(WHO) បានឱ្យដឹងថា ចន្លោះពេលនៃការចាក់វ៉ាក់សាំងកូវីសែលពីដូសទី១ទៅដូសទី២ ប្រសិនបើកាន់តែយូរបន្តិច គឺការបង្កើតបាននូវអង់ទីគ័រ បានកាន់តែល្អ។

ដូច្នេះ WHO ផ្តល់អនុសាសន៍ ឱ្យចាក់លើកទីពីរ នៅក្នុងចន្លោះសប្ដាហ៍ទី៨ ទៅទី១២ បន្ទាប់ពីថ្ងៃចាក់ លើកទី១ ទើបល្អ។

សូមលោកអ្នកដែលបានចាក់ដូសលើកទី១ រួចហើយនោះ អញ្ជើញមកចាក់ដូសលើកទី២ នៅទីតាំង ដែលបុគ្គលបានចាក់លើកទី១ តាមពេលវេលាដែល WHO បានណែនាំនេះ ក៏ប៉ុន្តែសូមមិនឲ្យលើសពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ជាកំហិតដោយសារហួសសុពលភាពប្រើប្រាស់របស់វ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង