ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើលិខិតសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ហើយចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា

35

 

ភ្នំពេញេ ៖ លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។

តាមរយៈសារលិខិតសួរសុខទុក្ខ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។

ក្នុងសារលិខិតរបស់ លោក ង្វៀង សួនហ៊្វុក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «ជំងឺរាតត្បាតកូវីដ១៩ បាន និងកំពុងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលលោក។ នាពេលកន្លងមក កម្ពុជា និងវៀតណាម បានខិតខំ និងដាក់ចេញនូវវិធានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាលំបាកនេះ។ ប៉ុន្តែស្ថានភាពនាថ្មីៗនេះ កំពុងមានការវិវត្តយ៉ាងស្មុគស្មាញដែលទាមទារឱ្យគ្រប់ប្រទេសទាំងកម្ពុជា និងវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំងជាងមុន និងបង្កើនសាមគ្គីភាពដ៏ជិតស្និទ្ធកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតប និងយកឈ្នះជំងឺរាតត្បាតនេះ»៕

អត្ថបទដែលជាប់ទាក់ទង