នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការពីបទធ្វើសកម្មភាពលួចម៉ូតូ
កណ្តាល ៖ ជនត្រូវចោទម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅស្រាវជ្រាវឃាត់ខ្លួន តាមដីការបស់តុលាការសាលាដំបូងខេត្តកណ្តាល ពីបទ អំពើលួច ។
ជនត្រូវចោទឈ្មោះ ទ្រី លីហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិសិត្បូសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ បានប្រព្រឹត្តសកម្មភាពលួចម៉ូតូកាលពីថ្ងៃ០៦ ខែសីហា ឆ្នាំ ២០១៩ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្ដាល ។
កម្លាំងនគរបាលបានចុះស្រាវជ្រាវ រហូតចាប់បានឃាត់ខ្លួនបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ចំណុចតាមផ្លូវភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤១០ របស់លោក រស់ផុនចាន់និមល ចៅក្រមស៊ើបសួរនៃ សាលាដំបូង ខេត្តកណ្ដាល ចុះថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៩ ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តបន្តតាមនីតិវិធី ៕