សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ និងករណី អំពើទិញពេស្យាចារកុមារ
សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និង ករណីអំពើទិញពេស្យាចារកុមារ ប្រព្រឹត្តនៅអំឡុង ឆ្នាំ២០១៩និង២០២១ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុស អាយុ៣៨ ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក បានដាក់ពាក្យបណ្តឹង ចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ថាបានរួមភេទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក. រ ភេទប្រុស អាយុ១១ ឆ្នាំ ហើយឲ្យប្រាក់ ចំនួន២០០០រៀល និងទូរស័ព្ទសាំសុង០១គ្រឿង។
ក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចជំនាញបានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះ ហៅឈ្មោះ នៀម ផៃមកសាកសួរ តែមិនសារភាពទេ ក្នុងនោះសមត្ថកិច្ចបានឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូ ជនសង្ស័យស្រាតខោក្មេងប្រុសបៀមប្រដាប់ភេទ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ ស. វ អាយុ១០ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការណ៍ថាឈ្មោះនៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និងរួមភេទជាមួយខ្លួនតាមរុនគូទដែរ។
ចំពោះជនរងគ្រោះឈ្មោះ ស. វ ម្តាយបានដាក់ពាក្យបណ្តឹងជនរងគ្រោះចំនួន០២នាក់
១.ជនរងគ្រោះឈ្មោះ ក.រ. ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក
២. ជនរងគ្រោះឈ្មោះ ស. វ ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម។
តាមបញ្ជាឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៣នឹង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ មុនរបលក់សាំង នៅភូមិតាវៀន សង្កាត់សាលាកំរើក។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីបន្ត៕