ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះចែកអំណោយជូន ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ

330

ភ្នំពេញ៖នាថ្ងៃទី៣ខែមេសាឆ្នាំ២០២១នេះលោកថេង សុថុលអភិបាលខណ្ឌចំការមនដែលអមដំណើរដោយលោក .លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងមន្ត្រីរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវដោយ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលរស់នៅស្របតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។

ចំពោះអំណោយរដ្ឋបាលខណ្ឌចំការមន បានរៀបចំទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយអោយប្រជាពលរដ្ឋ ទទួលម្ដងចំនួន ២០គ្រួសារ នឹិងរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា និងបានថែរក្សាអនាម័យអោយខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ រដ្ឋបាខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជននានាដែលបាន ជួយឧបត្ថម្ភមកដល់រដ្ឋបាលខណ្ឌ សម្រាប់រៀបចំពិធីចែកអំណោយខាងលើនេះ និងសូមគោរពជូនលោកស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ អោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសុវណ្ណភូមិ

 

អត្ថបទដែលជាប់ទាក់ទង