រដ្ឋបាលរាជធានីភ្នំពេញ បន្តបង្ហាញរាយនាមអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២៥ទៀត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ហាញរាយនាមអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២៥ទៀតនៅភ្នំពេញនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។
ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។
ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕