មុខសញ្ញាគប់កញ្ចក់រថយន្តនៅ ស្រុកថ្មគោលម្នាក់ ត្រូវឃាត់ខ្លួនបានបញ្ជូនទៅតុលាការ
បាត់ដំបង៖ កាលពីយប់ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង២៣និង២០នាទីនៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមយោបល់ ណែនាំរប ស់ លោក ឧត្ដមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមទាំងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរ បាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ាន់ តារ៉ា នាយរងការិយាល័យចុះប្រតិបត្តិការ បង្ក្រាប ករណី ធ្វេីអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត )០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ឌិន ពៅ ហៅ ង៉ោល ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។
ក្រោយធ្វេីការស្រាវជ្រាវជនសង្ស័យបានឆ្លេីយសារភាពថា ៖ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០ ២១ វេលាម៉ោងប្រហែល១៨និង៣០នាទីខ្លួនបានចេញពីផ្ទះ ជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ សត់ ភេទប្រុស អាយុប្រហែល ២៦ ឆ្នាំជិះម៉ូតូ ម្នាក់មួយគ្រឿង ដេីម្បីមកហូបចុកនៅក្នុងក្រុងបាត់ ដំបង លុះពេលត្រឡប់ទៅផ្ទះវិញពេលជិះម៉ូតូតាមផ្លូវដល់ចំណុចមុខវត្តរូង មានរថយន្តដឹក ទំនិញធុនធំ មួយគ្រឿង បេីកមកឆាបខ្លួនពេល នោះជនខ្លួនក៏រេីសដុំថ្ម ០១ ដុំតាមគប់ទៅលេីកញ្ចក់រថយន្តនោះ ហេីយក៏ជិះម៉ូតូរត់គេចខ្លូន។
សូមរំលឹកជូនថា នៅយប់ថ្ងៃទី០២ខែ មេសា ឆ្នាំ ២០២១ នៅលើផ្លូវជាតិក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនរងគ្រោះ មានឈ្មោះ ជឹង ប៉ូច ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពកប់កញ្ចក់រថយន្តរបស់គាត់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 1679 បណ្តាលឱ្យបែកកញ្ចក់ក្រោយ ។ នៅបន្ទាប់ពីពេលកេីតហេតុគាត់បានប្តឹងចូលទៅសមត្ថកិច្ចអំពីករណីនេះដេីម្បីស្វែងរកជនសង័្សយយកមកផ្តន្ទាទោសតាមអំពេីល្មេីសច្បាប់។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខបាត់ដំបង 1Q 5482 ( ដែលជាម៉ូតូជិះធ្វេីសកម្មភាព ) ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕