ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមខេត្តព្រះសីហនុ ចាប់ខ្លួនឧកញ៉ាថ្មីម្នាក់ និងបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆបោករំលោភលើទំនុកចិត្ត និងកំហែងយក ទឹកប្រាក់រាប់លានដុល្លាររបស់លោកឧកញ៉ាម្នាក់

58

 

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យឈ្មោះ ហ៊ឹ​ន ត្រឹង ហៅ​វ​ណ្ណា ជាឧកញ៉ាថ្មី រួម​ជាមួយ​មេធាវីម្នាក់ និង​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ឆបោកទឹកប្រាក់​រាប់​លាន​ដុល្លាររបស់លោក​ឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង ពាក់ព័ន្ធនឹងរត់ការដោះស្រាយរឿងដីធ្លី។

ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា (ឧកញ៉ាថ្មី) គឺជាអ្នកធ្លាប់បំរើការជូនលោកឧកញ៉ាលោកឧកញ៉ា លឹម ហ៊ុយឡេង នៅខេត្ដព្រះសីហនុ (ដើមបណ្តឹង) បានយកលុយពីលោកឧកញ៉ាដើមបណ្ដឹង រាប់លានដុល្លារ ដោយសន្យាថានឹងដោះស្រាយរឿងរ៉ាវដីធ្លីជូន តែ ផ្ទុយទៅវិញបុគ្គលរូបនេះមិនបានធ្វើតាមការសន្យា។

នេះ​បើ​យោង​តាម​ការ​បង្ហើប​ព័ត៌មាន​បឋម​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​ន ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​ន ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ប្រាប់​បណ្តាញសារព័ត៌មាន​ថា ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វ​ណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ និង​ជា​អ្នកបំរើ​ការងារ​ឱ្យ​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ផ្សេង​ទៀត បាន​និង​កំពុង​ឃាត់ខ្លួន​សាកសួរ​ទៅ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ ០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជាប់ ពាក់ព័ន្ធ​ករណី ឆបោក​រំ​លោភលើ​ទំនុកចិត្ត និង​កំហែង​យក ដោយ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​។

បុគ្គល​ម្នាក់​នោះ តែងតែ​តាំងខ្លួន​ជា ឧកញ៉ា ដូរ​ឡាន​គ្រប់​សេរី និង​ទើប​ទិញ​ឡាន​ស៊េរី២០២១​ថែម​មួយ​គ្រឿង​ទៀត មិន​ទាន់​តែ​បាន​ជិះ​ក្តៅ​គូទ​ផង ឥឡូវ​ត្រូវ​ឃុំខ្លួន​នៅ​បន្ទាយអាវុធហត្ថ។
បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​គោរព​ស្នើ​ទៅ​លោក​អភិបាលខេត្ត​សុំ​ពិនិត្យ និង​យក​សំណាក​លើ​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបីនាក់ (លោកឧកញ៉ាថ្មី ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា និងបក្ខពួកពីរនាក់) ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្ដព្រះសីហនុ។

ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា (ឧកញ៉ាថ្មី) គឺជាអ្នកធ្លាប់បំរើការជូនលោកឧកញ៉ា លឹ​ម ហ៊ុយ​ឡេ​ង នៅខេត្ដព្រះសីហនុ (ដើមបណ្តឹង) បានយកលុយពីលោកឧកញ៉ាដើមបណ្ដឹង រាប់លានដុល្លារ ដោយសន្យាថានឹងដោះស្រាយរឿងរ៉ាវដីធ្លីជូន តែផ្ទុយទៅវិញបុគ្គលរូបនេះមិនបានធ្វើតាមការសន្យា។ ជនសង្ស័យ ហ៊ឹន ត្រឹង ហៅ ហេង វណ្ណា តែងតែតាំងខ្លួនជាឧកញ៉ា ដូររថយន្តទំនើបគ្រប់សេរី និងយកឈ្មោះថ្នាក់ដឹកនាំធំៗ ថានឹងជួយដោះស្រាយបញ្ហាដីធ្លីជូន ទើបដើមបណ្ដឹងមានការទុកចិត្ត តែមិននឹកស្មានបុគ្គលឈ្មោះត្រឹងនេះ បោកប្រាស់លុយគាត់រាប់លានដុល្លារអាមេរិកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង