ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់នេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅសង្កាត់ស្ទឹងមានជ័យទី១

43

ភ្នំពេញ៖យប់នេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅសង្កាត់ស្ទឹងមានជ័យទី១ ។

នៅវេលាម៉ោង ២១÷៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចុះយកអ្នកវិជ្ជមាន
កូវីដ១៩ចំនួន៤នាក់ទាំងយប់ បញ្ជូនទៅកាន់ មន្ទីរពេទ្យ
ហ្លួងម៉ែ ។

សូមឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាប្រុងប្រយ័ត្ន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ។ កូវីដ១៩ អត់ស្គាល់អ្នកមាន អ្នកក្រ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង