អភិបាលខណ្ឌចុះពិនិត្យគោលដៅ ទប់ស្កាត់សកម្មភាពល្មើស វិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីព្រមទាំង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង០៧
ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាពីរដ្ឋបាលរាជធានីភ្នំពេញលោកជា ពិសី អភិបាកខណ្ឌប្ញស្សីកែវកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១បានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ រួមមាន មន្ត្រី និងកម្លាំងប្រដាប់អាវុធ ចែកជា ក្រុមត្បាតតាមដងផ្លូវ និងគោលដៅទប់ស្កាត់សកម្មភាពល្មើសបម្រាបគោចរ ព្រមទាំង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង០៧ ចុះអនុវត្ត សេចក្ដីសម្រេច ស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅទូទាំងមូលដ្ឋានខណ្ឌប្ញស្សីកែវ៕