ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មការងារជួសជុសប្រាសាទ រកឃើញព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែកនៅប្រាសាទត្រពាំងផុង

35

ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទត្រពាំងផុង រកឃើញព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំ ខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ ដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

ក្រោយធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាប័ននគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារ ទេសចរណ៍រួចមក បំណែកចម្លាក់នេះ បានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌល អាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀតផង ក្រែងលោមាន និងធ្វើការ ជួសជុល នៅថ្ងៃខាងមុខ។

បំណែកព្រះសិរ ធ្វើពីថ្មភក់ ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.ម មានព្រះភក្ត្រមួយចំហៀងខាង ស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។
លោក លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនា

យកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយ ព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។

លោកបន្តថា បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុង មានអ្នកស្រាវជ្រាវ បានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង